ខេត្តសៀមរាប៖ តាមការផ្តល់ព័ត៌មានពីបងប្អូនអាជីវករ និងដោយមានកិច្ចសហការពីនគរបាលខេត្តសៀមរាប និងនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលបានធ្វើសកម្មភាព ដេីរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជននេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះធ្លាប់បង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគង ភ្លាមៗកម្លាំងនគរបាលបានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដេីម្បីសាកសួរនាំ ។
បន្ទាប់ពីសាកសួរនាំ ទើបសមត្ថកិច្ចដឹងថា ជនសង្ស័យជាជនជាតិចិន មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ។ ក្រោយមកដោយមានកិច្ច សហការរវាង នគរបាលផែនការងារព្រហ្មទណ្ឌខេត្ត សៀមរាប និងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ ដឹងបន្តទៀតថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វេីសកម្មភាពលួចលុយ( កេងបន្លំលុយតាមស្នាក់ការវីង) នៅខេត្តត្បួងឃុំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានលុយចំនួន៥.០០០ ០០០៛ (ប្រាំលានរៀល)ហើយរត់គេចខ្លួនបាត់។
វត្ថុតាងដកហូតបាន÷ លុយខ្មែរចំនួន២០០០០០៛(ម្ភៃម៉ឺនរៀល)និងលុយដុល្លារ ១០០$ ((មួយរយដុល្លារ) ម៉ូតូ១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ផ្លាកលេខភ្នំពេញ 1BP-1259 ទូរស័ព្ទចំនួន១គ្រឿង ម៉ាក IPHONE ពណ៌មាស មានស្រោមជ័រ ពណ៌ស មានស៊ីម (Metfone)មួកសុវត្តិភាពពណ៌ ប្រផេះ និងកាបូប ស្ពាយពណ៌ខ្មៅចំនួន១។
បច្ចុប្បន្ន យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជន សង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលខេត្តសៀមរាបយើង ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តនីតិវិធី តាមផ្លូវច្បាប់៕
ដោយ៖ សូរិយា