ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទាស់សម្ដីជាមួយសង្សារ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា ផ្ដាំគ្រួសារឱ្យមកយកសព

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ទាស់សម្តីគ្នាជាមួយសង្សារសម្រេចចិត្ត ទៅលោតទឹកសម្លាប់ខ្លួន លើស្ពានមិត្តភាពកម្ពុជា – ចិន ហើយត្រូវបានបងប្អូនប្រជានេសាទរាវរកឃើញក្បែរច្រាំងទន្លេនៅខាងក្រោមស្ពាន ។ 

ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥ ដែលស្ថិតនៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពយុវជនរងគ្រោះមានឈ្មោះ ជា អេង គ័ង អាយុ ២២ឆ្នាំ ភេទប្រុស មុខរបរ បកប្រែចិន ស្រុកកំណើតនៅ ភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  អាស័យដ្ឋានបច្ចុប្បន្នស្នាក់នៅ ក្រុមហ៊ុន ភីអិនអិន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មានពីនារីជាសង្សារបានអោយដឹងថា ជនរងគ្រោះបានចេញចូលផ្ទះ នឹងមានទាស់ពាក្យសម្តីគ្នា ២-៣ ថ្ងៃហើយ ខណៈនៅយប់ថ្ងៃកើតហេតុ ថ្ងៃទី២៧ ខែមិថុនា ជនរងគ្រោះបានមកផ្ទះ រួចបានប្រាប់ថា « ចាំអោយគេទៅយកសពរបស់ខ្ញុំ នៅស្ពានជ្រោយចង្វាទៅ » រួចជនរងគ្រោះក៏ចេញទៅបាត់ស្រមោលតែម្តង ។ ភ្លាមៗ នារីជាសង្សារ បានខលទៅប្រាប់សាច់ញាតិ ថា ជនរងគ្រោះបានចេញពីផ្ទះ ទៅលោតទឹកនៅស្ពានជ្រោយចង្វាហើយ ។ រហូតមកដល់ព្រឹកឡើងថ្ងៃខែឆ្នាំ ដដែល ក្រុមគ្រួសារ បានជួលអោយបងប្អូនប្រជានេសាទជួយចុះរាវរកសព ។ លុះមកដល់វេលាម៉ោង ៤ល្ងាចថ្ងៃទី២៨ ខែមិថុនា ក្រុមដែលចុះរុករក បានរាវរកឃើញនឹងបាន អូសសពឡើងមកលើគោក ដើម្បីប្រគល់ជូនសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ ។ 

ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកេីតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ចុះមកធ្វេីការពិនិត្យមេីលសាកសពបុរសខាងលេី បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖