ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានរំលឹកដល់ព្រឹត្តិការណ៍នៃការវាយឆ្មក់ឈ្លានពាននៅតំបន់មុំបី

ចែករំលែក៖

ភ្នំពេញ ៖ មុនថ្លែងសុន្ទរកថា បើកព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកដល់ព្រឹត្តិការណ៍នៃការវាយឆ្មក់ឈ្លានពាននៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យបាត់បង់ជីវិតកងទ័ពការពារទឹកដីយើងម្នាក់ ហើយបាននាំបញ្ហាអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។   

លោក លើកឡើងបែបនេះដើម្បី ជាការរំលឹកថា ពេលនេះ ម៉ោងនេះ ជាពេលដែលយើង ទាំងអស់គ្នាត្រូវតែបន្តរក្សា និងបង្កើនស្មារតី «ខឿនការពារជាតិប្រជាជន» គាំទ្រដល់កងកម្លាំងជួរមុខ និងគាំទ្រឥតងាករេដល់ថ្នាក់ដឹកនាំ និងការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលយើង ៕ 

ដោយ ៖ សិលា


ចែករំលែក៖