ភ្នំពេញ៖ កងទ័ពជើងអាកាសអាម៉េរិក «Pacific Brass» នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំការសម្តែងពិសេសនៅផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្តឩណ្ណាលោម។ កម្មវិធីសម្ដែង ដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ៦:៣០នាទីល្ងាច ដល់ ៧៖៣០ នាទីយប់។
ក្នុងកម្មវិធីនេះ មានរៀបចំសម្ដែងតន្ត្រីដោយកងទ័ពជើងអាកាសហអាម៉េរិក រួមទាំងការជិះសុីក្លូទស្សនាតាមផ្លូវថ្មើរជើងចតុមុខ ក្នុងគោលបំណងបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែរីកចម្រើន ជាពិសេសចំពេលដែលកម្ពុជា និងសហរដ្ឋអាម៉េរិក ប្រារព្ធខួប ៧៥ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ក្រុមកងទ័ពជើងអាកាសអាម៉េរិក «Pacific Brass» នឹងចំណាយពេលវេលានៅក្នុងប្រទេសកម្ពុជា រយៈពេលមួយសប្តាហ៍ដើម្បីសម្តែង និងចូលរួមជាមួយសាលា និងសមភាគីយោធានៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕
ដោយ ៖ សិលា