ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ផ្លូវថ្មើរជើង Walk Street ផ្អើលដល់ក្រុមតន្ត្រីទ័ពអាកាសអាមេរិកស្ម័គ្រចិត្ដមកប្រគំកំដរភ្ញៀវទស្សនាកម្សាន្ដនារាត្រីថ្ងៃអាទិត្យ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវថ្មើរជើង ( Walk Street) នៅរាជធានីភ្នំពេញឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោករហូតដឹងដល់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិកចង់មកប្រគំតន្រ្តីទៀតផង។

ខណៈនេះរដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតអោយក្រុមតន្ត្រីទ័ពអាកាស អាមេរិកមកប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) តបតាមការស្នើសុំរបស់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិកសុំរៀបចំការប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) ដែលធ្វើឡើងនៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោមនៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។

លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះបានឪ្យិដឹងថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ ខែមិថុនាដល់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគំតន្ត្រីនៅផ្លូវថ្មើរជើង(WalkStreet) នារាជធានីភ្នំពេញក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរកម្ពុជា.អាមេរិក រួមទាំងធ្វើការងារមនុស្សធម៏នៅតាមសាលារៀន និងសហគមន៍នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ នេះជាលើកដំបូងហើយដែលផ្លូវថ្មើរជើង ( Walk Street) ទទួលបានការចាប់អារម្មណ៍ពីកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលផ្លូវថ្មើរជើង ( Walk Street) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសដោយមានការផ្តួចផ្តើមបង្កើតឡើងដោយ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវថ្មើរជើងត្រូវបានគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ មិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត តែត្រូវបានលើកពេលវិញក្រោយពីដាក់ឱ្យ ដំណើរការសាកល្បងអស់រយៈពេលជាង៥ខែកន្លងមកដោយដំណើរការ២ថ្ងៃក្នុងមួយសប្តាហ៍គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។

លោក ឃួង ស្រេង និងលោកស្រីជាភរិយាតែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថាននៅតាមបណ្តោយផ្លូវថ្មើរជើងរួមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗនិងការរៀបចំជាស្តង់លក់ដូរម្ហូបអាហារនំចំណីក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។

លោក ឃួង ស្រេង តែងបានណែនាំដល់អាជ្ញាធរដែនដីពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចត្រូវតែធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនិងមានអនាម័យស្អាតជានិច្ចដែលវានឹង ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេមានមនុស្សមកលេងកាន់តែច្រើនឡើងៗដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍៕

ដោយ ៖ សំរិត


ចែករំលែក៖