ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ បេីកកិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌច្បារអំពៅ

បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ចេង មុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខណ្ឌ លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកប្រធានការិ.ប្រជាពលរដ្ឋ លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ ក្រុមលេខាធិការ លោក លោកស្រីចៅសង្កាត់ទាំង៨ ផ្សារទាំងពីរ សរុបចំនួន ៦៥ រូប។ របៀបវារៈនៃកិច្ចប្រជុំ មានចំនួន ០៦ មានដូចតទៅ ៖

១-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៤ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

២-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែមិថុនា ឆ្នាំ២០២៥ ។

៣- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំឆមាសទី១ ឆ្នាំ២០២៥ ។

៤.ពិនិត្យនិងអនុមត័សេចក្តីព្រាងផែនការវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥។

៥- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។

៦- បញ្ហាផ្សេងៗ៕

ដោយ៖ស សម


ចែករំលែក៖