ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាជនជាតិបរទេសស្លាប់តាមផ្លូវនៅលើម៉ូតូកង់បីពេលដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់កង់បីខណៈដឹកបុរសជាជនជាតិបរទេសម្នាក់នៅម្ដុំផ្សារបឹងត្របែកយកទៅមន្ទីរពេទ្យមិនទាន់បានទៅដល់ផងក៏បានស្លាប់តាមផ្លូវហើយដឹកយកមកតម្កល់នៅវត្ត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យនាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ ។

បើតាមសម្ដីរបស់អ្នករត់កង់បីបានអោយដឹងថា មុនពេលកើតហេតុបុរសម្នាក់ជាជនជាតិបរទេសនោះបានហៅកង់បីរបស់គាត់ជិះហើយប្រាប់ថាទៅមន្ទីរពេទ្យស្រាប់តែជិះបានពាក់កណ្ដាលផ្លូវរូបគាត់ជាអ្នករត់កង់បីឃើញជនរងគ្រោះដេកយូរពេកក៏មមានការសង្ស័យ ហើយបានដាស់ឱ្យក្រោកតែមិនក្រោកក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលនៅកន្លែងកើតហេតុទើបដឹងថាបុរសជាជនជាតិបរទេសខាងលើបានស្លាប់ ហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យផងដែរ។

តាមការសន្និដ្ឋានរបស់មន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារគាំងបេះដូង ។

បច្ចុប្បន្នជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញនៅឡើយ សមត្ថកិច្ចក៏យកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ ៕

ដោយ៖ ជីណា


ចែករំលែក៖