ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025 លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន 10 ដូចខាងក្រោម :

១- កម្ពុជារង់ចាំតែបើកច្រកព្រំដែនទេតើ = បើថៃបើកឡើងវិញមុនកម្ពុជានឹងបើកឡើងវិញក្រោយថៃបើកឡើងវិញនិងសន្យាថាមិនបើកបិទៗស្រេចចិត្តនោះទេ?

២- កូនសោរបើកច្រកព្រំដែនស្ថិតក្នុងដៃថៃ = កម្ពុជាជាជើងក្រោយរង់ចាំតែថៃបើកឡើងវិញជាមុនទេតើ?

៣- មហាបាតុកម្មទាមទារឲ្យផែថោងថានចុះចេញពីតំណែង តុលាការធម្មនុញថៃទទួលពាក្យបណ្តឹងនិងកំពុងចាត់ការ កិច្ចប្រជុំពេញអង្គរដ្ឋសភាថៃនិងការដកខ្លួនរបស់បក្សសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលចម្រុះ = ជាហានីភ័យដ៏ធំសម្រាប់លោកស្រីផែថោងថាននាពេលខាងមុខឆាប់ៗនេះ?

៤- បើផែថោងថាន #ក្មេងតូច នៅរឹងទទឹងមិនព្រមចុះចេញពីអំណាច = លទ្ធភាពរដ្ឋប្រហារយោធានឹងកើតមានជាមិនខាន?

៥- អាក្រុមឧទ្ទាមជ្រុលនិយមនិយាយហាក់ដូចជាឈឺឆ្អាលខ្លាំងណាស់ពីការស្លាប់របស់យុទ្ធជនខ្មែរនៅតំបន់មុំ៣ = តាមពិតថ្នាក់ដឹកនាំកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីពលីកម្មរបស់យុទ្ធជន សួន រោន នេះ?

៦- សម្តេចតេជោមិនមែនញុះញង់ថៃទេ = សម្តេចគ្រាន់តែឆ្លើយតបទៅផែថោងថានដែលហ៊ានប្រមាថកម្ពុជា?

៧- មានតែក្រុមឧទ្ទាមខ្មែរជ្រុលនិយមនៅក្រៅប្រទេសទេដែលហៅផែថោងថានជាអ្នកស្នេហាជាតិ = តែចំពោះគណបក្សសម្ព័ន្ធភាព តុលាការធម្មនុញ្ញថៃនិងប្រជាជនថៃថាផែថោងថានជាជនក្បត់ជាតិទើបគេកំពុងចាត់វិធានការណ៍ផ្លូវច្បាប់លើផែថោងថាន?

៨- ក្រុមឧទ្ទាមជ្រុលនិយមខ្មែររត់ចោលស្រុកប្រមាថមេដឹកនាំកម្ពុជា = តែប៉ុណ្ណេះពួកឯងនៅងាប់ចោលឆ្អឹងឯនាយសមុទ្រហើយ?

៩- ក្រុមឧទ្ទាមខ្មែរជ្រុលនិយមកាន់ជើងថៃ = នឹកថាថៃឲ្យកន្លែងវាជ្រកហើយមើលទៅ? អត់ផ្លូវទេអានាង?

១០- ធ្វើច្បាប់ដកសញ្ជាតិពីខ្មែរក្បត់ជាតិ = គឺជាក្រុមឧទ្ទាមខ្មែរជ្រុលនិយមដែលគុបគិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិខ្មែរនឹង? ៕

ដោយ ៖ សិលា


ចែករំលែក៖