ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់! រថយន្តបុកជាមួយម៉ូតូផាស់អាប់ បណ្ដាលឱ្យបុរសម្នាក់ស្លាប់គួរឱ្យសង្វេគនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាអ្នកបើកផាស់អាប់ម្នាក់បានស្លាប់នឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តសាំយ៉ុងបុកជាមួយម៉ូតូផាស់អាប់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងទៀបភ្លឺ។

ករណីនេះកើតឡើងនៅវេលម៉ោង៤និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ នៅលើផ្លូវជាតិ លេខ(១)ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ស្ថិត ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ អាត លាងអូន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅភូមិមេស ឃុំព្រៃកុយ ស្រុក កងមាស ខេត្តកំពង់ចាម បើកម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ1KM-8972 ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយពេលកើតហេតុបានរត់គេចខ្លួន បន្សល់ តែរថយន្ត ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង2A-2737 ខូចខាតផ្នែកខាងមុខ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូផាស់អាប់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1KM-8972 ដោយធ្វើដំណើរពីកើតមកលិច មិនប្រកាន់ស្តាំក៏បុកជាមួយតែរថយន្ត ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង2A-2737 បញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកស្លាប់សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី

រីឯវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ច បានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖