ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ ! ពូបង្កេីតម្នាក់បានយកកាំបិតប៉័ងតោមកអារ.កសម្លាប់ក្មួយស្រីរបស់ខ្លួនឯង រួចក៏បានព្យាយាមអារ.ក សម្លាប់ម្តាយម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ពូបង្កេីតម្នាក់បានយកកាំបិតប៉័ងតោមកអារ.កសម្លាប់ក្មួយស្រីរបស់ខ្លួនឯង រួចហើយក៏បានព្យាយាមអារ.ក សម្លាប់ម្តាយម្នាក់ទៀត តែត្រូវបានម្តាយយកដៃរងជាប់បណ្តាលឲ្យរងរបួស ហេីយជនសង្ស័យដែលជាពូបង្កេីតនោះបានអារ.ករខ្លួនឯង រួចលោតចុះមកក្រោមសម្លាប់ខ្លួន។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកេីតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ចុះមកធ្វេីការពិនិត្យមេីលសាកសពក្មេងស្រីនិងជនបង្កហេតុខាងលេី៕

ដោយ៖ ជីណា


ចែករំលែក៖