ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានថា មានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានព័ត៌មានភ្លាមលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ បានចុះសង្គ្រោះជនប្រើប្រាស់គ្រឿងញៀន ។

ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេស្ដជនសង្ស័យទាំ២នាក់មានសារធាតុញៀ។

ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ យ៉ាឡា ហ្សានីសា ភេទប្រុស អាយុ៣៤ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

២- ឈ្មោះ រ៉ ហ្វីអា ភេទស្រី អាយុ៣៣ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

បើតាមសម្តីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានថាមានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានព័ត៌មានភ្លាមលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេសជនសង្ស័យទាំ២នាក់មានសារធាតុញៀ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានសារភាពថា ពិតជាបានប្រើ ប្រាស់គ្រឿងញៀនពិតប្រាកដមែន។ក្រុមការងារបានធ្វើការសង្គ្រោះ ទទួលយកមករដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដើម្បីស្នើសុំរៀបបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖