ភ្នំពេញ៖ រថយន្តម៉ាក ម៉ាស្តារស៊េរីទំនើបមួយគ្រឿង អ្នកបេីកបរបេីកលឿនបួងចង្កូតបត់ស្ដាំជ្រុលឡេីងលេីឃឿនពុះចែកទ្រូងផ្លូវជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបេីកបរនឹងអ្នករួមដំណើរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ មហាវិថីចោមចៅអតីតផ្លូវវេងស្រេង ដែលស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាក ម៉ាស្តារRX8 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CF-6329 បេីកតាមបណ្តោយផ្លូវ បេតុងខាងកេីតខាងកេីតផ្សារ ខេម៉លហេីយបត់ស្ដាំចូលផ្លូវវេងស្រេង ដោយបេីកលឿនជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលឡេីងលេីឃឿនពុះចែកទ្រូងផ្លូវហេីយក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ចំណែកបង្គោលភ្លើងវិញរងការខូចខាតទ្រេត ខូចខាតតិចតួច តែសំណាងល្អមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបេីកបរនឹងអ្នករួមដំណើរឡេីយ។ ចំណែកអ្នកបេីកបររថយន្ដនឹងអ្នករួមដំណើរបានចុះពីរថយន្តហេីយគេចខ្លួនបាត់ ។
ក្រោយពេលកេីតហេតុដោយមាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ