ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ រកឃើញមឹករំដួលមានដាក់សារធាតុគីមីហាមឃាត់ Formaline ចំនួន ០៧គីឡូក្រាម ត្រូវ​បានដកហូតយកមកកម្ទេចចោល​ នៅផ្សារថ្មគោល

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​  នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ នៅតែបន្តត្រួតពិនិត្យចំណីអាហារនិងផលិ តផលដាក់លក់នៅលេីទីផ្សារដេីម្បីសុវត្ថិភាពនិងសុខ មាលភាពអ្នកប្រេីប្រាស់។ 

ជាក់ស្ដែង​កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក​ យី​ យក់សាន​ នាយការិយាល័យ នគរ​បាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចដឹកនាំកម្លាំងការិ យាល័យ សហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តនិងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារនៅផ្សារថ្មគោល ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន៖ គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត ត្រីប្រាសំយ៉ុង ផ្អកពងត្រី សាច់ក្រក និង នំចាំង ដើម្បីរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ។ 

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមឹករំដួល០១គំរូមានដាក់សារធាតុគីមីហាមឃាត់ Formaline ចំនួន ០៧គីឡូក្រាម ដែលមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតយកមកកម្ទេចចោលតាមនីតិវិធី។ 

ទន្ទឹមនឹងនោះបានផ្សព្វផ្សាយនិងចែកជូននូវ poster ស្តីពីផលប៉ះពាល់អំពីសារធាតុគីមី Auramin O ឬBY2 ដល់អ្នកលក់ទុរេន និងអ្នក​ប្រើប្រាស់បានចំនួន១ ០០ សន្លឹក ព្រមទាំងបានណែនាំដល់អាជីវករឱ្យយល់ដឹងពីការតាំងលក់ទំនិញប្រកបដោយគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់ និងហាមតាំងលក់ទំនិញបំពានសិទ្ធិផ្តាច់មុខចៀសវាងមានបញ្ហាប្រឈមចំពោះមុខច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖