ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូ មិនប្រយ័ត្នទៅបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកខ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើម ។

ហេតុការណ៍នេះបង្កការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១២យប់ រំលងអធ្រាត្រឈានចូល ថ្ងៃ ទី ០៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។ 

ជនរងគ្រោះមិនទាន់ស្គាល់អត្ដសញ្ញានោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកHonda Dream c125 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1JE-8130 ជិះម្នាក់ឯងធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកខ្ទប់ពីក្រោយរថយន្តកុងតឺន័រ ដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ រីឯអ្នកបើករថយន្តកុងតឺន័រមិនបាននៅកន្លែងកើតហេតុនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖