ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្ត បុកម៉ូតូបណ្តាលអោយ បុរសម្នាក់រងរបួសធ្ងន់បាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្ដជនជាតិចិនបេីកបុកបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥នៅចំណុចស្តប់ABAភ្លោះផ្លូវ២៨៩កែវផ្លូវ៥១៦ដែលស្ថិតនៅសង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។

ប្រភពពត៌មានពី កន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ាកADVពណ៍ខ្មៅអត់មានស្លាកលេខបេីកតាមបណ្តោយផ្លូវ២៨៩ក្នុងទិសដៅបត់ត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចស្តប់ក៏ស្រាប់តែឃេីញរថយន្ដម៉ាកTOYOTATACOMA ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP5934បេីកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ក្នុងទិសដៅជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហេីយបានបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យខ្ទៀតជាច្រើនម៉ែត្រហេីយជនរងគ្រោះរងរបួសធ្ងន់បាក់ជេីងម្ខាងផ្នែកខាងឆ្វេង ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈពេលគ្រោះថ្នាក់ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យកាល់ម៉ែត្របានដឹកជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបេីកបរត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីឃាត់អ្នកបេីកបរភ្លាមៗ ។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកវាស់វែងយករថយន្តបង្កនឹងម៉ូតូរងគ្រោះយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖