ខេត្តឧត្តរមានជ័យ ៖ (ច្រកព្រំដែនអន្តរជាតិអូរស្មាច់)៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែល កំពុង ប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ និង មណ្ឌល សំចតច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំ បណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថ ប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់ រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។នេះជាបញ្ជាក់ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលយុវនីតិសម្បទា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច