ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមុិញ ! កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហានយើងហាមឃាត់។ 

ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយពួកគេចង់ឱ្យឈានដល់ការផ្ទុះអាវុធកើតឡើង ប៉ុន្តែកងទ័ពកម្ពុជាស្តាប់មេស្តាប់កោយ ដោយស្មារតីស្នេហាជាតិមាតុភូមិ ! ការពារបូរណភាពទឹកដី មិនឈ្លានពានអ្នកដទៃ គឺរក្សាព្រំដែនសន្តិភាព ។ មានវីដេអូ) ៕

ដោយ ៖ សិលា


ចែករំលែក៖