ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើង២នាក់ពាក់ព័ន្ធករណីជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៤ ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានបង្ក្រាបក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សា ដោយជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

ក្មេងទំនើងទាំង២នាក់នោះមាន៖ ១. ឈ្មោះ សូ វិទូ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០ ផ្លូវលេខ១៨ ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង២. ឈ្មោះ វង្ស វិច្ឆិកា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសួរនាំ៕

ដោយ៖ សូរិយា


ចែករំលែក៖