ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៩នាក់ករណីលួចមានស្ថានទម្ងន់ទោស និងសមគំនិត(លាក់បំបាំងតម្រុយ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន ៩នាក់ ករណីលួចមានស្ថានទម្ងន់ទោស និងសមគំនិត(លាក់បំបាំងតម្រុយ)។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានទី១ ឈ្មោះ ​អៀច​ ពិសិត​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់​នៅ​ភូមិ​ត្រពាំង​ផ្លុង​ សង្កាត់​បាទី​ ក្រុងបាវិត។

២-ឈ្មោះ​ ភោគ​ ផលសុចិត្រា​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​រត់តុ​ រស់នៅ​ភូមិ​ភ្នំសំពៅ​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ គា​ ធារ៉ា​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ រស់នៅ​ភូមិ​ម្ខោះ​ ឃុំចុងក្រវៀង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ ។

៤-ឈ្មោះ​ ព្រំ​ វិឆ័យ​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​មុខរបរ​ មិនពិតប្រាកដ​ រស់នៅ​ភូមិ​ព្រៃទប់​ សង្កាត់​ច្រកម្ទេស​ក្រុងបាវិត។

៥-ឈ្មោះ​ ឆយ​ បិនហុង​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​មុខរបរ​ មិនពិតប្រាកដ​ រស់នៅ​ភូមិ​ថ្នាញ​ សង្កាត់​បាទីក្រុងបាវិត (អ្នកធ្វេីសកម្មភាពឆក់)​។

៦-ឈ្មោះ​ ឡឹក​ ធិនវិបុល​ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​ដឹកជញ្ជូន​ រស់នៅ​ភូមិ​ត្រពាំង​ធ្លក​ ឃុំច្រេស​ ស្រុក​ចន្រ្ទា​ ។

៧-ឈ្មោះ​ ខុន​ សោភា ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ដឹក​ជញ្ជូន​  រស់នៅ​ភូមិ​ថ្នាញ​ សង្កាត់​បាទី​ ក្រុង​បាវិត​  ។

៨-​ឈ្មោះ​ ផា​ ដេវីត​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​រត់តុ​រស់នៅ​ភូមិ​អំពិល​ សង្កាត់​បឹងកេងកង៣​ ខណ្ឌ​ចំការមន​ ភ្នំពេញ​ ។

និងទី៩ឈ្មោះ ពៅ​  ជីវ័ន្ត​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅ​ភូមិ​ពោធិ​តូច​ ឃុំ​កំពង់​លួង​ ស្រុកពញាឭ​ ខេត្ត​កណ្ដាល (ដៃដល់)។

ប្រភពបន្តថា នៅវេលាម៉ោង៤នាទី ទៀបភ្លឺ ឈានចូលថ្ងែទី០៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលពត៍មានពីជនរងគ្រោះចំនួន២នាក់ (ម្នាក់ជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម) ថាមានករណីចោរឆក់ទូរស័ព្ទរបស់ខ្លួន នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង។

ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត  បានស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៩នាក់ រួមនិងវត្ថុតាង ជាក់ស្តែង ទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកអាយហ្វូន ចំនួន៣គ្រឿង និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុងបាវិត បានកសាងសំណុំរឿង  រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននករបាលខេត្តចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖