ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ប្រតិកម្មរបស់កម្ពុជាគ្រាន់តែកម្ពុជាបោះដុំភ្លើងត្រឡប់ទៅភាគីថៃដែលបោះដុំភ្លើងមកឲ្យកម្ពុជាប៉ុណ្ណោះ = តាមការពិតកម្ពុជាជាជនរងគ្រោះដោយភាគីថៃ?

២- ផែនទីគូសដោយគណកម្មាធិការចម្រុះបារាំង-សៀមគឺជាផែនទីមូលដ្ឋានសម្រាប់កំណត់ព្រំដែនកម្ពុជា-ថៃ = មិនមែនជាផែនទីខ្នាត១/៥០០០០គូសជាឯកតោភាគីដោយថៃទេ?

៣- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលគុបគិតជាមួយបរទេសបំផ្លាញជាតិគឺជាក្រុមជនក្បត់ជាតិ = ក្រុមនេះលែងនៅជាមួយជាតិខ្មែរទៀតហើយ។

៤- ការផ្សាយរបស់កាសែតកៅស៊ុតថៃពាក់ព័ន្ធ ឯកឧត្តម កុក អាន មិនទាន់អាចយកជាការពិតបានទរ = ព្រោះការផ្សាយនេះស្ថិតនៅក្នុងសភាពការណ៍ដែលថៃកំពុងរករឿងនិងមួលបង្កាច់កម្ពុជា?

៥- មានចម្ងល់ថាបើមានឧក្រឹដ្ឋកម្មនៅព្រំដែនកម្ពុជា-ថៃកើតឡើងមែន = ហេតុម៉េចបានជាយូរមកហើយមិនចាត់វិធានការណ៍បង្ក្រាបទៅ ម៉េចទើបមកធ្វើនៅពេលដែលមានវិវាទរវាងថៃនិងកម្ពុជា?

៦- បើនៅកម្ពុជាមានអំពើឧក្រឹដ្ឋកម្មឆបោកឆ្លងដែនធ្ងន់ធ្ងរ = អង្គការសហប្រជាជាតិ ប្រាកដជាឲ្យកម្ពុជាបំភ្លឺទៅអង្គការសហប្រជាជាតិហើយ?

៧- តាំងពីបែកធ្លាយខ្លឹមសារសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងផែថងថាន មកការផ្សាយរបស់កាសែតថៃមិនអាចយកជាការបានទេ = ព្រោះកាសែតថៃភាគច្រើនតែងតែផ្សាយព័ត៌មានបំផ្លើសការពិតនិងមួលបង្កា់ចមកលើកម្ពុជា?

៨- បើថាក្រុមហ៊ុន កុក អាន មាន១៦កន្លែងរកស៊ីឆបោកអនឡាយឆ្លងដែនដ៏ធំ = ហេតុម៉េចបានជារិបអូសបានលុយតែ២៩លានបាតស្មើនឹង៨០ម៉ឹនដុល្លាអាមេរិក បើតាមការផ្សាយលុយអាចមានរហូតដល់រាប់ពាន់លានដុល្លាឯណោះ?

៩- ផែនការអនុញ្ញាតឲ្យមានកាស៊ីណូនៅថៃត្រូវបោះបង់ចោល = ក្រោយថៃមានវិបត្តិនយោបាយហើយនាយករដ្ឋមន្ត្រីផែថងថានត្រូវព្យួរតំណែងនិងទទួលការសើបអង្កេតពីតុលាការធម្មនុញ្ញថៃ?

១០- បើកុំតែមានការជម្រុញពី អង្គការសហប្រជាជាតិ = ម៉្លេះថៃមិនចាត់វិធានការណ៍បង្ក្រាបបណ្តាញកាស៊ីណូនិងល្បែងអនឡាយតាមព្រំដែនកម្ពុជា-ថៃទេ៕

ដោយ ៖ សិលា


ចែករំលែក៖