ព័ត៌មានទាន់ហេតុការណ៍៖

ដើមឈើមួយដើមបាក់សង្កត់ធ្លាក់ចំរទេះលក់ក្អម

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើមួយដើមយ៉ាងធំបានបាក់សង្កត់ធ្លាក់ចំរទេះលក់ក្អមដែលកំពុងចតនៅស្ងៀម។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងចំណុចមុខសាលាសាមគ្គី ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា  មុនដំបូងគេឃើញហេតុការណ៍មានខ្យល់កន្រ្តាក់ហើយបណ្ដាលឲ្យដើមឈើខាងលើនេះបាក់ចំពាក់កណ្ដាលធ្លាក់ចំរទេះលក់ក្អមដែលចតនៅនឹងកន្លែងកើតហេតុខាងលើតែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែហៅរថយន្តមកកាត់ដើមឈើនេះចេញ ៕

ដោយ៖ ជីណា


ចែករំលែក៖