ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប​ដែល​ទើប​ឡើង​ថ្មី​របស់​អារ៉ាប៊ីសាអូឌីត​កំពុង​ដើរ​ទិញ​កីឡាករល្បីៗជាមួយ​នឹង​ថវិកា​ជាង 100 លាន​ដុល្លារ

ចែករំលែក៖

NEOM SC ដែលជាក្លឹបដែលទើបនឹងឡើងថ្មីនឹងចូលរួមជាមួយ Saudi Pro League នៅរដូវកាលក្រោយកំពុងចាយលុយយ៉ាងច្រើនទិញកីឡាករសំខាន់ៗនៅរដូវក្តៅនេះដូចជា Alexandre Lacazette និង Leon Baileyជាដើម ។

ក្លឹបបានបញ្ជាក់ពីការចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំង Alexandre Lacazette លើការផ្ទេរដោយឥតគិតថ្លៃពី Lyon កាលពីថ្ងៃទី 2 ខែកក្កដា។ ការទិញLacazette គឺជាការបន្ថែមទម្រង់ខ្ពស់បំផុតសម្រាប់ក្រុមរហូតមកដល់ពេលនេះ ដោយបង្ហាញពីមហិច្ឆតារបស់ NEOM SC ដើម្បីក្លាយជាមហាអំណាចបាល់ទាត់ពិភពលោក បើទោះបីជាអ្នកចំណូលថ្មីក្នុងលីគកំពូលក៏ដោយ។

កាសែត The Times បានរាយការណ៍ថា គាំទ្រដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ក្រុមNEOM SC ពីមុនបានទិញអ្នកចាំទី Marcin Bulka ពី OGC Nice ហើយកំពុងបញ្ចប់ការផ្លាស់ប្តូរតម្លៃ 34 លានដុល្លារសម្រាប់ខ្សែបម្រើស្លាបរបស់ Aston Villa Leon Bailey ។

ក្លឹបមិនមានចេតនាក្នុងការបន្ថយល្បឿននោះទេ ដោយគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ 100 លានអឺរ៉ូ (117 លានដុល្លារ) បន្ថែមទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ។ ក្នុង​ចំណោម​ឈ្មោះ​ដែល​បាន​ភ្ជាប់​គឺ Said Benrahma (West Ham United), Amadou Kone (Reims) និង Corentin Tolisso (Lyon)។ លោកChristophe Galtier គ្រូបង្វឹក របស់ NEOM SC អតីតអ្នកចាត់ការ PSG និង Nice ត្រូវបានគេរំពឹងថានឹងនាំមកនូវវិន័យ និងបទពិសោធន៍ដល់ក្រុម។ 

យោងតាមសារព័ត៌មាន ​​L’Équipe ការដឹកនាំរបស់ក្លឹបបានកំណត់គោលដៅរយៈពេល 5 ឆ្នាំដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FIFA Club World Cup និងប្រកួតប្រជែងជាមួយក្រុមខ្លាំងក្នុងស្រុកដូចជា Al-Hilal, Al-Nassr និង Al-Ittihad ៕

ដោយ៖ ភារៈ


ចែករំលែក៖