ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ មានករណីបុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំត្រូវបានប្រជាពលរដ្នប្រទះឃើញដេកស្លាប់ដោយមានស្នាមដូចគេវាចំក្បាលនៅដីឡូត៍មួយកន្លែងសង្ស័យជារឿងឃាតកម្ម ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មាន ករណីប្រទះឃេីញសពបុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្នប្រទះឃើញដេកស្លាប់ដោយមានស្នាមដូចគេវាចំក្បាលនៅដីឡូត៍មួយកន្លែង ដោយមិនទាន់ដឹងមូលហេតុ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានដឹងថាបុរសជាខាងលើបានស្លាប់បាត់ទៅហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរប្រជាពលរដ្ននៅម្ដុំនោះនិងស្រាវជ្រាវតើបុរសខាងលើដេកស្លាប់ពីស្មានណា ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ៕
ដោយ៖ ជីណា