ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ៖ អង្គភាពចុះបញ្ជីនាវាសញ្ជាតិខ្មែរ មានសិទ្ធិបដិសេធចុះបញ្ជីនាវាសញ្ជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះថា ៖ យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាត្រា៣២ បានចែងថា ៖ អង្គភាពចុះបញ្ជីនាវាសញ្ជាតិខ្មែរ មានសិទ្ធិបដិសេធចុះបញ្ជីនាវាសញ្ជាតិខ្មែរ ក្នុងករណីណាមួយ ដូចខាងក្រោម៖ 

១- មិនមានឯកសារគ្រប់គ្រាន់ ដូចជាឯកសារម្ចាស់នាវា ឯកសារនាវាជាដើម។ 

២- មិនបានបំពេញលក្ខខណ្ឌបច្ចេកទេសគ្រប់គ្រាន់ពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខ និងបរិស្ថាន ព្រមទាំងលក្ខខណ្ឌសុខភាព និងផាសុកភាពនាវិក។ 

៣- នាវាដែលត្រូវបានហាមឃាត់ចុះបញ្ជី ឬលទ្ធភាពដែលបញ្ជាក់ថា នាវាអាចប្រើក្នុងគោលបំណងខុសច្បាប់ណាមួយ ឬអាចបង្កការខូចខាតដល់ផលប្រយោជន៍ ឬកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖