ព័ត៌មានទាន់ហេតុការណ៍៖

Swiatek យកឈ្នះ Anisimova មិនឱ្យតដៃរួចក្នុងលទ្ធផល 6-0 និង 6-0 ឈ្នះជើងឯក Wimbledon

ចែករំលែក៖

កីឡាការិនី Iga Swiatek បានវាយយកឈ្នះកីឡាការិនីអាមេរិក Amanda Anisimovaយ៉ាងចាស់ដៃមិនឱ្យតបតរួចក្នុងលទ្ធផល 6-0 និង 6-0 ដើម្បីក្លាយជាកីឡាការិនីសញ្ជាតិប៉ូឡូញដំបូងគេដែលឈ្នះពាន Wimbledon ឯកត្តជនកាលពីថ្ងៃសៅរ៍ ដោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រឹម 57 នាទី។

IGA SWIATEK បានបង្កើតកំណត់ត្រាឈ្នះទឹកប្រាក់រង្វាន់ 3 លានផោននៅក្នុងកម្មវិធីពានរង្វាន់ Wimbledon បន្ទាប់ពីធ្វើឱ្យ Amanda Anisimova អាម៉ាស់មុខក្នុងការចាញ់ដ៏ធំបំផុតមិនធ្លាប់មានសម្រាប់រយៈពេល 114 ឆ្នាំចុងក្រោយ

នៃកម្មវិធី Grand Slam ចាប់តាំងពី Steffi Graf បានផ្តួល Natasha Zvereva នៅ French Open ឆ្នាំ 1988 ។

អតីតកីឡាការិនីលេខ 1 ពិភពលោករបស់ប៉ូឡូញបានលើកពានធំទីប្រាំមួយ – និងជាលើកដំបូងនៅលើទីលានវាលស្មៅ – ជាមួយនឹងការលេងដ៏ល្អឥតខ្ចោះដែលនឹងធ្លាក់ចុះនៅក្នុងសៀវភៅកំណត់ត្រា។

Swiatek ដែល​មិន​ធ្លាប់​ឆ្លង​ផុត​ការ​ប្រកួត Wimbledon វគ្គ 1/4 ផ្តាច់​ព្រ័ត្រពីមុនទេ បើ​ទោះ​បី​ជា​បាន​ឈ្នះ​ពាន French Open 4 ដង​ក៏​ដោយ ក៏មិន​នឹក​ស្មាន​ដល់​ថា ការ​ដណ្តើម​យក​ពាន Grand Slam ជា​លើក​ទី​ប្រាំ​មួយ​របស់​នាង​អាច​ជា​រឿង​ងាយស្រួលនោះ​ទេ។

បញ្ជីឈ្មោះជើងឯកនារីឯកត្តជន Wimbledon បន្ទាប់ពី Iga Swiatek បានផ្តួល Amanda Anisimova ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍៖ 

ឆ្នាំ 2025 Iga Swiatek (ប៉ូឡូញ) បានផ្តួល Amanda Anisimova (សហរដ្ឋអាមេរិក) 6-0 6-0

ឆ្នាំ 2024 Barbora Krejcikova (សាធារណរដ្ឋឆេក) បានផ្តួល Jasmine Paolini (អ៊ីតាលី) 6-2 2-6 6-4 

ឆ្នាំ 2023 Marketa Vondrousova (សាធារណរដ្ឋឆេក) បានផ្តួល Ons Jabeur (ទុយនីស៊ី) 6-4 6-4 

ឆ្នាំ 2022 Elena Rybakina (កាហ្សាក់ស្ថាន) បានផ្តួល Jabeur (ទុយនីស៊ី) 3-6 6-2 6-2 

ឆ្នាំ 2021 Ash Barty (អូស្ត្រាលី) បានផ្តួល Karolina Pliskova (សាធារណរដ្ឋឆេក) 6-3 6-7(4) 6-3

ការប្រកួតឆ្នាំ 2020 ត្រូវបានលុបចោល ដោយសារជំងឺរាតត្បាត COVID-19 

ឆ្នាំ 2019 Simona Halep (រ៉ូម៉ានី) បានផ្តួល Serena Williams (សហរដ្ឋអាមេរិក) 6-2 6-2 

2018 Angelique Kerber (អាល្លឺម៉ង់) បានផ្តួល Serena Williams (សហរដ្ឋអាមេរិក) 6-3 6-3 

ឆ្នាំ 2017 Garbine Muguruza (អេស្ប៉ាញ) បានផ្តួល Venus Williams (សហរដ្ឋអាមេរិក) 7-5 6-0 

2016 Serena Williams (អាមេរិក) បានផ្តួល Kerber (អាល្លឺម៉ង់) 7-5 6-3 

2015 Serena Williams (អាមេរិក) បានផ្តួល Muguruza (អេស្ប៉ាញ) 6-4 6-4 ៕

ដោយ៖ ភារៈ


ចែករំលែក៖