ព័ត៌មានទាន់ហេតុការណ៍៖

Georginaបង្ហាញឈុតប៊ីគីនី និងត្បូងពេជ្រពេលជិះទូកកម្សាន្តជាមួយ Cristiano Ronaldo

ចែករំលែក៖

GEORGINA RODRIGUEZ បានបង្ហាញ​រាង​កាយ​របស់​នាង​តាមរយៈការបង្ហោះលើ Instagram ថ្មី​ជាមួយ​នឹង​ដៃ​គូ​ស្នេហ៍ដ៏​យូរអង្វែង Cristiano Ronaldoខណៈពេលដើរលេងកម្សាន្តថ្ងៃឈប់សម្រាក។

Rodriguez បានបង្ហោះរូបភាពថើបព្រះអាទិត្យទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន 67.2 លាននាក់។ រូបភាព​ទាំង​នោះ​រំលេច​ចេញ​ច្រើន​ពីស្បែកពណ៌​ទង់ដែង និង​ឈុត​ហែល​ទឹក​ក្នុង​រដូវ​ក្ដៅ​របស់​នាង​ប៉ុណ្ណោះ។

ប៉ុន្តែអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងលើខ្សែកពេជ្រដ៏ភ្លឺចាំងរបស់ Rodriguez ហើយលក្ខណៈពិសេសលេចធ្លោផងដែរគឺចិញ្ចៀនពេជ្រដ៏ធំរបស់ នាង។​គូស្នេហ៍​មួយគូ​នេះ​បាន​បដិសេធថា វាមិនមែនជា​ចិញ្ចៀន​ភ្ជាប់ពាក្យ​នោះទេ​។

នាង​បាន​ដាក់​ចំណង​ជើង​លើ​ការ​បង្ហោះ​ថា “ការ​ងើប​ឡើង​វិញ​ដោយ​ក្តី​ស្រឡាញ់​ទាំង​ពីរ​របស់​ខ្ញុំ”។

រវាង​រូបភាព​ប៊ីគីនី និង​គ្រឿង​អលង្ការ​ដ៏​ឡូយឆាយ គេ​ឃើញ​គូស្នេហ៍​មួយ​គូ​កំពុង​អង្គុយ​លេង​ជាមួយគ្នា​ក្នុង​អាង​ហែល​ទឹក​។

ក្រៅពី Ronaldo ស្នេហាទីពីររបស់ Rodriguez ទំនងជា Cristiano Jr ក៏ត្រូវបានគេមើលឃើញនៅក្នុងការបង្ហោះនោះដែរ។ Cristiano Jr គឺជាកូនម្នាក់ពីទំនាក់ទំនងស្នេហាពីមុនរបស់ Ronaldo ប៉ុន្តែអត្តសញ្ញាណម្តាយនៅតែមិនទាន់ត្រូវបានបង្ហាញ។

គូស្នេហ៍នេះមានកូនស្រីពីរនាក់ជាមួយគ្នាដែលកើតនៅឆ្នាំ 2017 និង 2022 តែ Rodriguez ចាត់ទុកកូនផ្សេងទៀតរបស់គាត់ដូចកូននាងដែរ។

Ronaldo ក៏កំពុងសម្រាកបន្ទាប់​ពី​រដូវ​កាល​ដ៏ហត់នឿយរបស់​គាត់​ជាមួយក្លឹប Al Nassr ដែល​គាត់​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​បី​ក្នុង​ក្រប​ខ័ណ្ឌ Saudi Pro League ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 25 ដង​ក្នុង​ការ​បង្ហាញ​ខ្លួន 30 ដង។ ថ្មីៗនេះគាត់បានចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលធ្វើឱ្យគាត់ជាកីឡារកប្រាក់បានច្រើនបំផុតមិនធ្លាប់មានដើម្បីរក្សាគាត់នៅក្លឹបរយៈពេល 2 ឆ្នាំបន្ថែមទៀត ៕

ដោយ៖ ភារៈ


ចែករំលែក៖