ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអាគុយសូឡា បណ្តាលឱ្យឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ឆ្លងចរន្តអាគុយសូឡាបង្កជាអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១១ និង២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច (អណ្តូង២)ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះដែរបានបណ្ដាលឲ្យឆេះផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រX៥ម៉ែត្រសង់អំពីឈើ ដំបូលស័ង្កសី ជញ្ចាំងកន្ទាំឫស្សី ឆេះអស់ទាំងស្រុ រួមជាមួយសម្ភារៈ, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង ,ស្រូវពូជ១០បាវ ,ម៉ាសុីនសាំង ២គ្រឿង , ទូរស័ព្ទ២គ្រឿង និងសម្ភារះប្រេីប្រាស់មួយ ចំនួន សរុបជាទឹកប្រាក់ប្រហែល ៣,៨០០,០០០ រៀលដែលមានម្ចាស់ឈ្មោះ សុខ សុខុម ភេទប្រុស អាយុ៧២ ឆ្នាំមានទីលំនៅភូមិភ្នំប្រាំពីរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីចុះជួយពន្លត់នោះទេ ដោយសារទទួលបានពត៌មានយឺត៕

ដោយ៖ សូរិយា


ចែករំលែក៖