ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់មុខនៅម្ដុំក្រោយមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ១៥ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចម្ដុំក្រោយមន្ទីរពេទ្យគន្ធបុប្ផាបុរសម្នាក់ដេកស្លាប់ជាអ្នករើសអេតចាយថាសង្ស័យខ្យល់គ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

បុរសរងគ្រោះខាងលើមានឈ្មោះ ណាក់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរអ្នករើសអេតចាយ ។

បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុ មានប្រជាពលរដ្នម្នាក់បានដើរទៅដាស់ជនរងគ្រោះជាអ្នករើសអេតចាតឃើញដេកយូរពេកក៏សង្ស័យក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាបុរសខាងលើបានឲ្យក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។

ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារខ្យល់គ ។

បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តហើយស្រាវជ្រាវរកក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ ជីណា


ចែករំលែក៖