ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបន្លែ បេីកបុកម៉ូតូកង់បីឥណ្ឌារុញផ្ទុបទៅបុកនិងរថយន្តតូយ៉ូតាព្រុសមួយគ្រឿងទៀតឈប់រង់ចាំភ្លើងស្តុប រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖រថយន្តសាំងយ៉ុងដឹកបន្លែបេីកខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកនិងម៉ូតូកង់បីរុញផ្ទុបទៅបុកនិងរថយន្តតូយ៉ូតាព្រុសដែលឈប់រង់ចាំភ្លើងស្តុបពីក្រោយបណ្តាលអោយរងការខូចខាត ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ ចំនុចស្តុបទួលទំពូងផ្លូវម៉ៅសេទុងកែងផ្លូវ១៦៣សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរស២នាក់រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាក សាំងយ៉ុងពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2S9640 បានបេីកដឹកបន្លែចំរុះពេញមួយរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពី កេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុប ស្រាប់តែអ្នកបេីកបរជាន់ហ្រ្វាំងមិនស៊ី ទេីបធ្វើអោយរថយន្តជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1Q9507  រុញផ្ទុបទៅបុកនិងរថយន្តតូយ៉ូតាព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2BU 7489 ដែលឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរថយន្តតូយ៉ូតាព្រុសរងការខូចខាតផ្នែកកាងក្រោយ ចំនែកម៉ូតូកង់បីរងការខូចខាតផ្នែកកាងមុខនិងផ្នែកខាងក្រោយតិចតួច ។

ដោយឡែករថយន្តសាំងយ៉ុងវិញរងការខូចខាតផ្នែកកាងមុខតិចតួច តែក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សណានោះទេ ។

ក្នុងករណីនេះផងដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ បានចុះទៅបាញ់ថ្នាំហេីយយកមធ្យោបាយទាំងអស់អែបកៀន កុំអោយមានការកកស្ទះចរាចរណ៍និងអោយភាគីទាំងសង្ខាងសម្របសម្រួលគ្នាផងដែរ  ។

ក្រោយកេីតហេតុ ភាគីទាំងសង្ខាងបានសម្របសម្រួលគ្នាដោយខាងរថយន្តសាំងយ៉ុងបានសងសំនងទៅខាងរថយន្តតូយ៉ូតាព្រុសចំនួន៧០ដុល្លារនិងសងសំនងទៅខាងម៉ូតូកង់បីចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង  ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖