ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ពោធិ៍សាត់​៖​ ប្រសាសន៍សម្តេចពុកសែន លោកផ្តាំថាអាជ្ញាធរ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវជួយមើលនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឱ្យបានល្អផង!

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក​ ខូយ​ រីដា​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ពោធិ៍សាត់​ បានសរសេរ​នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖​ ប្រសាសន៍សម្តេចពុកសែន លោកផ្តាំថាអាជ្ញាធរ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវជួយមើលនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឲ្យបានល្អផង!

លោកអភិបាលខេត្ត​រូបនេះ​ បានសរសេរ​ថា​ មីងៗពីរនាក់ ម្នាក់មិនចេះពាក់ស្បែងជើងទេ ខ្មែរបុរាណ…

ទិញអំបោសពីឃុំស្រែស្តុក​ មកលក់នៅពោធិ៍សាត់ លក់មិនដាច់​ ដោយសារអ្នកខេត្តមិនសូវនិយមប្រើអំបោយព្រិចទេ….។ 

លោកអភិបាលខេត្ត​ បន្តថា​ ឥឡូវនេះមានម៉ូយមៅទាំងអស់ពួកគាត់សប្បាយចិត្តខ្លាំងណាស់​ បើមានរូបភាពដូចមីងទាំងពីរនាក់នេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយមើលពួកគាត់ផង🙏 ពិសេសសូមផ្តល់ពត៌មានមកខ្ញុំបាទ​ ក្នុងប្រព័ន្ធទូរស័ព្ទចំនួន​ ៣ខ្សែរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕

ដោយ​៖ តារា​


ចែករំលែក៖