ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី  នាក់  វង្ស មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៤២  យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាបង្កើនការដើរល្បាតជាពីរទិសយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀតដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖