ព័ត៌មានទាន់ហេតុការណ៍៖

មានបុរស៣នាក់ បានលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ រកឃើញម្នាក់ស្លាប់ ២នាក់ទៀតបាត់ខ្លួន !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមរយៈព័ត៌មានបឋម ! បានឱ្យដឹងថា ៖ មានបុរស៣នាក់ បានលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ រសៀលថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥  គិតត្រឹមម៉ោង៤កន្លះរសៀលដដែលនេះរកឃើញម្នាក់ស្លាប់ហើយ នៅ២នាក់ទៀត សមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងស្វែងរកបន្ត។

ជនរងគ្រោះ រួមមាន ៖

ទី១,ឈ្មោះ ម៉េន ម៉េត រកឃើញហើយ ស្លា.ប់។

ទី២,ឈ្មោះ អ៊ុន វិត (នៅបាត់ខ្លួន)

ទី៣,ឈ្មោះ នឿន រ៉ានុត (នៅបាត់ខ្លួន)។

  ជនរងគ្រោះ មានទីលំនៅភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ 

បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរ កំពុងជួយអន្តរាគមន៍ស្វែងរកអ្នកបាត់ខ្លួន ៕ 

ដោយ ៖ សិលា


ចែករំលែក៖