ភ្នំពេញ៖ នារីម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេបានមកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅទីនោះជួយឃាត់ទាន់ពេលវេលា ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៥ នៅលើស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់បានជិះយានយន្តឆ្លងកាត់ស្ពានកោះនរាក៏ស្រាប់តែប្រទះឃើញនារីខាងលើមិនដឹងថាមានវិបត្តិអ្វីនោះទេ កំពុងឈរលេីស្ពាននិងបម្រុងលោតទឹកសម្លាប់ខ្លួន ទេីបពួកគាត់បានចុះទៅជួយឃាត់ និងបានហៅសន្តិសុខនៅជិតនោះឲ្យជួយលួងលោមនារីរូបនោះយកទៅក្រោមស្ពានវិញផងដែរ ។
ករណីនេះនារីខាងលេីបាននិយាយថា គាត់មានវិបត្តិជាមួយគ្រួសារតិចតួច ។
ក្រោយកេីតហេតុ សន្តិសុខនៅទីនោះបានជួយនិយាយលួងលោមអោយនារីរូបនោះស្ងប់អារម្មណ៍ ព្រោះថារូបនាងមានធុំក្លិនស្រាផងនោះ ទេីបសម្រេចនារីរូបនោះទៅស្នាក់ការសន្តិសុខ រង់ចាំធ្វើការទាក់ទងទៅសាច់ញាតិអោយមកទទួលយកទៅផ្ទះវិញ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច