ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Gavi របស់ Barcelona ត្រូវអវត្តមានរហូតដល់ ៥ ខែ បន្ទាប់ពីការវះកាត់ជង្គង់

ចែករំលែក៖

ខ្សែបម្រើ Gavi របស់ Barcelona អាចនឹងអវត្តមាន 5 ខែនៃរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ជង្គង់។ 

កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពីរ​ប្រកួត​ក្នុង​រដូវ​កាល​ថ្មីរបស់ Barcelona មុន​ពេល​រង​របួស​ជង្គង់​ស្តាំ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ខែ​សីហា។ 

មានការភ័យខ្លាចថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលរងនូវការរហែកសរសៃចងឆ្អឹងមុខ (ACL) ឡើងវិញដែលគាត់បានរងរបួសនៅឆ្នាំ 2023 ។

ទោះបីជាលទ្ធផលស្កែនបង្ហាញថា Gavi បានជៀសផុតពីការរហែក ACL ក៏ដោយ ក៏គាត់មានការវះកាត់ដើម្បីជួសជុលឆ្អឹងខ្ចីដែលខូច។

Gavi បានក្លាយជាកីឡាករក្មេងជាងគេទីបួនក្នុងប្រវត្តិសាស្ត្រ Barcelona នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 2021។ គាត់ស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុង 155 ប្រកួត និងឈ្នះពានរង្វាន់ចំនួន 5 ។

Barca ឈរលេខ២ក្នុង LaLiga តាមពីក្រោយ Real Madrid ៥ពិន្ទុ ប៉ុន្តែមានមួយប្រកួតក្នុងដៃ។ ពួកគេទៅលេងផ្ទះក្លឹប Real Oviedo នៅថ្ងៃព្រហស្បតិ៍ ៕

ដោយ៖ ភារៈ


ចែករំលែក៖