ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង : សារលិខិតអបអរសាទរជូនចំពោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានដឹកនាំសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏មានសារសំខាន់ដែលជាតម្លៃប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ស្ទឹងត្រែង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

🫶🏻រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶🏻

ខេត្តស្ទឹងត្រែង : សារលិខិតអបអរសាទរ

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្តសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានា មានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា ដែលជាគំនិតផ្តួចផ្តើមយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ (កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ) រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោក Anutin Charmvirakul នាយករដ្ឋមន្ត្រីថៃ ក៏ត្រូវបាន ធ្វើឡើងភ្លាមៗបន្ទាប់ពីឯកឧត្តម Donald J. Trump ក្នុងនាមជាសាក្សីដ៏សំខាន់ បានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ រួមនឹងការគាំទ្រដោយឥតងាករេ និងការសម្រប សម្រួលរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២៥ ព្រមជាមួយនឹងកិច្ចខិតខំ-សម្របសម្រួលរបស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានាដែលបានគាំទ្រ រាប់ចាប់តាំងពីដំណើរការបទឈប់បាញ់ រហូតដល់ដំណើរការស្វែងរកសន្តិភាពឱ្យទទួលបានជោគជ័យប្រកបដោយ លទ្ធផលជាផ្លែផ្កានាពេលនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ រួមនឹងប្រជា ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ព្រមទាំងរូបខ្ញុំបាទផ្ទាល់ ខ្ញុំសូមគោរពសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានដឹកនាំសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏មាន សារសំខាន់ដែលជាតម្លៃប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាមហាជោគជ័យដ៏ត្រចះត្រចង់ផ្នែកការទូត ហើយក៏ជាការបង្ហាញនូវឆន្ទៈដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ក្នុងការការពារសន្តិភាព ស្ថេរភាព និងផល ប្រយោជន៍ជាតិកម្ពុជា ជាកត្តាកំណត់តាមរយៈការចរចា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដែលជាសមិទ្ធផលនៃ ភាពអត់ធ្មត់ និងយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ក្រោមការចង្អុរបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់កងទ័ព ដ៏ជាញជ័យ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពាក់ព័ន្ធទៅដល់សន្តិភាព វិបុលភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ហើយក៏នឹងក្លាយជាឯកសារគោលដើម្បីបញ្ចប់នូវជម្លោះព្រំដែនដែលជាក្តី កង្វល់របស់ប្រជាជនកម្ពុជា-ថៃ ក៏ដូចជាបណ្តាប្រទេសអាស៊ាន និងពិភពលោក។  ថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ជាសងយថ្ងៃទី២៦ ខែតុលា ៕

ដោយ : ស តារា


ចែករំលែក៖