ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជា៖ សេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕

ដោយ៖តារា


ចែករំលែក៖