ខេត្តបន្ទាយមានជ័យ÷ករណីគ្រោះថ្នាក់ចរាចរណ៍ជា បន្តបន្ទាប់លើទីតាំងតែមួយលើផ្លូវជាតិលេខ៦ បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាតយានយន្ដជាច្រើនគ្រឿង នៅវេលាយប់ទាបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមប្រជាការពារភូមិអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដំបូងនៅវេលាម៉ោង៣ទាបភ្លឺ រវាងរថយន្ត Toyota ALPHARD ពណ៌ស ផ្លាកលេខ សៀមរាប 2C-6170 បើកបរក្នុងទិសដៅពីកើតមកលេច បានបុកពីក្រោយត្រាក់ទ័របណ្តាលឲ្យខូចខាតខ្ទេចផ្នែកមុខ។ បន្ទាប់មកមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ទិសដៅពីលិចទៅកើតបានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់បណ្តាលរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ លុះរំលងបានមួយម៉ោងក៏មានរថយន្តក្រុងដឹកអ្នកដំណើរ៤៥កៅអី ពណ៌សលាយខៀវ ផ្លាកលេខ ភ្នំពេញ 2C-5556 មកបុករថយន្តអាល់ផាតដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្ថែមទៀតបណ្តាលរងការខូចខាតផ្នែលខាងមុខ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានអ្នក របួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្ដអាល់ផាត១គ្រឿង និងត្រាក់ទ័រ១គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចននគបាលចរាចរបានចុះទៅដល់ធ្វើការវាស់វែងធ្វើកំណត់ ហេតុសម្រួលចរាចរ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យហើយនាំយកយានយន្តក្នុងហេតុការណ៍មករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច