ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជាសន្តិសុខក្រុមហ៊ុនRNS បានដេកស្លាប់ក្នុងបន្ទប់គួរឲ្យអាសូរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដែលជាសន្តិសុខក្រុមហ៊ុនRNS បានដេកស្លាប់ក្នុងបន្ទប់ បង្កការភ្ញាក់ផ្អេីលដល់ក្នុងការងារចុះទៅពិនិត្យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ស្នាក់នៅក្រុមហ៊ុន បេតុងLEAFOO ផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះមានឈ្មោះ យួន ឡុង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនRNS ទីលំនៅភូមិចាន់ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយស្នាក់នៅកន្លែងកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ អេន ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ ជាប្រធានរដ្ឋបាលក្រុមហ៊ុនបានឲ្យដឹងថា : ជនរងគ្រោះត្រូវបានក្រុមហ៊ុនសន្តិសុខដាក់ឲ្យមកយាមតាំងពីអំឡុងខែមេសា ឆ្នាំ២០២៥ យាមពីព្រឹកដល់ល្ងាច ហើយយប់ឡើងជនរងគ្រោះសម្រាកនៅក្នុងបន្ទប់នៅក្នុងបរិវេណក្រុមហ៊ុន។ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពុំឃើញជនរងគ្រោះនៅយាមខាងមុខក្រុមហ៊ុន ទើបគិតថាជនរងគ្រោះទៅលេងស្រុកបុណ្យអ៊ុំទូក នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានក្រុមហ៊ុនពុំទាន់ឃើញជនរងគ្រោះមកយាមទៀត ទើបទំនាក់ទំនងទៅក្រុមហ៊ុនជនរងគ្រោះលុះដល់វេលាម៉ោងប្រហែល១២ និង០០នាទី ថ្ងៃដដែល ក្រុមការងារជនរងគ្រោះបានមកដល់ រួចក៏ឡើងទៅកាន់បន្ទប់ជនរងគ្រោះស្នាក់នៅឃើញទ្វារចាក់សោរពីក្នុងទើបកាត់សោរបើកទ្វារចូលឃើញជនរងគ្រោះស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។

តាមការសន្និដ្ឋាន និងការពិនិត្យកន្លែងកើតហេតុ សាកសព គ្រូពេទ្យជំនាញខាងកោសល្យវិច័យបានបញ្ចាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង។

បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖