ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ តែនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ព ប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ

ចែករំលែក៖

ប្រទេសថៃ ៖ នៅពេលចុះទៅជួបកងទ័ពនៅសមរភូមិ ទល់មុខភូមិសាស្រ្តខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ។

ផ្ទុយទៅវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ពកំពូលរបស់គាត់ បានចេញមកប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ហើយទទូចឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ។

គេរង់ចាំប្រតិកម្មពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះទង្វើដ៏គឃ្លើនរបស់ថៃបែបនេះ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាលើកឡើងថា ៖ ទាហានថៃដែលជាន់មីន មានបំណងរាយលួសបន្លាជាថ្មីលើដីខ្មែរ ។

លោកបន្យថា ៖ ប្រភពពីកងទ័ពកម្ពុជាបានឱ្យដឹងថា ទាហានថៃដែលជាន់មីនកាលពីថ្ងៃច័ន្ទម្សិលមិញ បានចូលមកទឹកដីកម្ពុជាជាថ្មី ក្នុងគោលបំណងដើម្បីរាយលួសបន្លានៅតំបន់វាលឥន្រ្ទី ខាងលិចប្រាសាទព្រះវិហារ ជាតំបន់ដែលអតីតខ្មែរក្រហមធ្លាប់ឈរជើងនៅទីនោះ។

ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដែរថា គ្រាប់មីនដែលទាហានថៃចំនួនពីររូបជាន់នោះ គឺជា “មីនចាស់” ដែលនៅសេសសល់តាំងពីទសវត្សរ៍៧០ និង៨០មកម៉្លេះ។

បណ្ឌិត ម៉េង ប៊ៀល អ្នកតាមដានប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បាននិយាយថា ហេតុការណ៍ជាន់មីន ជាភស្តុតាងថ្មីប្រាប់ថា ថៃបានរំលោភកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ព្រោះថៃអនុញ្ញាតឱ្យទាហានរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជាជាថ្មី។

លោកបន្តថា “ទាហានថៃអាចបន្តភូតកុហកប្រជាជនថៃបាន តែថៃបាត់តម្លៃនៃភាពស៊ីវីល័យជាមនុស្សជាតិនៅតំបន់អាស៊ីទៅហើយ”៕

ដោយ ៖ សិលា


ចែករំលែក៖