ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីម២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតខណៈដែលកំពុងឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសបាក់ដៃម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុក៏បានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL 9159. ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បាន បម្រុងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1JX 4857. បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យ ភាគីម្ខាងទៀតបាក់ដៃម្ខាង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្ត អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ ព្រះកុសុមៈដើម្បីសង្គ្រោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖