ខេត្តកណ្តាល÷អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តម សេនីយ៍ អគ្គស្នងការនគរបាលជាតិ,លោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី៖
ឃាតកម្ម ដែលបានកើតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង១០ន៨ង១០នាទីនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៧នាក់,១.ឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (អ្នកឌុប ឃាត់ខ្លួន),តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
២.ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះក្រោយ ឃាត់ខ្លួន) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន (+)។
៣.ឈ្មោះ ឆន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (កាន់ផ្គាក់ខ្លី ឃាត់ខ្លួន)តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៤.ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ(អ្នកឌុប ឃាត់ខ្លួន)។ តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៥.ឈ្មោះ ឃួន សុខខេន ភេទប្រុស អាយុ១៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (កាន់ដាវកែច្នៃ ឃាត់ខ្លួន) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៦.ឈ្មោះ ហៀន សៀងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុបជនដៃដល់ ឃាត់ខ្លួន) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៧.ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជនដៃដល់កាន់ផ្គាក់វែង ឃាត់ខ្លួន)តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
វត្ថុតាងចាប់យក÷១.កាំបិតផ្គាក់១ ផ្លែដែកដងឫស្សី ប្រវែង១,៤៦ម៉ែត្រ,២.កាំបិតផ្គាក់១ ផ្លែដែកដងឫស្សី ប្រវែង០,៥៥ម៉ែត្រ,៣.ដាវកែច្នៃ ០១ ផ្លែដែកដងដែក ប្រវែង០,៥៨ម៉ែត្រ,៤.ម៉ូតូចំនួន ៤គ្រឿង (ម៉ាក Suzuki NEX ពណ៌ក្រហមស ផលិតឆ្នាំ២០១៨ ពាក់ផា្លកលេខ ភ្នំពេញ 1GW-9813, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកផ្លាកលេខ កណ្ដាល 1AK-4368) ។
នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យព្រមទាំងបក្ខពួកបានលេងបាល់ទះនៅជិតផ្ទះឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរ ស្រុកកៀនស្វាយស្រាប់តែឈ្មោះ ហៀន សៀងហៃ ភេទប្រុស បាននិយាយថា ពួកក្រុមKPP កំពង់ភ្នំ បានណាត់ពួកគេកាប់គ្នានៅម៉ោង២២:០០នាទី នៅចំណុចវត្តគន្ធទ្រីស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក។ ពេលនោះពួកគេបានហៅគ្នីគ្នា ប្រមូលផ្ដុំនៅវត្តចាស់ ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានគ្នាទាំងអស់ចំនួន ០៨នាក់ ។
ក្រោយពីជុំគ្នា ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស បានបបួលគ្នីគ្នាទៅផឹកស្រាបៀរនៅកម្មវិធីភ្ជាប់ពាក្យបងថ្លៃរបស់គាត់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ផឹកបានស្រាបៀរអស់ចំនួន ២៤កំប៉ុង រហូតដល់ម៉ោង២១:០០នាទី ថ្ងៃខែដដែល ពួកគេក៏បាននាំគ្នាចេញពីកម្មវិធីភ្ជាប់ពាក្យ ដើម្បីទៅកាន់ទីតាំងណាត់កាប់គ្នា នៅវត្តគន្ធទ្រី ដោយមានកាំបិតផ្គាក់ចំនួន ០២ ដើម (ខ្លី ០១ដើម និងវែង ០១ដើម) និងដាវកែច្នៃ ០១ ដើមទៀត ប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង ក្នុង០១គ្រឿងមានគ្នាចំនួន០២នាក់ ។
ពេលជិះដល់វត្តគន្ធទ្រី ក៏បានឃើញក្រុម KPP កំពង់ភ្នំ មានគ្នាចំនួន០៨នាក់ ភ្លាមនោះពួកគេក៏នាំគ្នាចុះពីលើម៉ូតូដេញកាប់ពួក KPP កំពង់ភ្នំ តែកាប់មិនត្រូវដោយពួកKPP កំពង់ភ្នំ រត់គេចទាន់ ហើយពួកគេបាននាំគ្នាត្រឡប់មកផ្លូវជាតិលេខ១ វិញ ។ លុះជិះមកដល់ចំណុចក្រុមហ៊ុនជីផ្កាយប្រាំ ពួកគេក៏ឃើញមានម៉ូតូជិះបញ្រ្ចាសទិសគ្នាពីភ្នំពេញទៅអ្នកលឿង មានគ្នា០៤នាក់ ពេល នោះឈ្មោះ វ៉ា វ៉ាន់ធី (ជិះខាងក្រោយកាន់កាំបិតកែច្នៃ) និងឈ្មោះ ឃួន សុខខេន (អ្នកឌុប) បិតភ្លើងម៉ូតូជិះដេញទៅមុន ហើយជនសង្ស័យឈ្មោះ កុល ដារ៉ុង (កាន់ផ្គាក់វែង ជិះខាងក្រោយ) និងឈ្មោះ ហៀន សៀងហ៊ាន (អ្នកឌុប) ជិះទៅតាមក្រោយ ។
ពេលទៅដល់កន្លែងកើតហេតុ ក៏បានឈរលើម៉ូតូ ដៃទាំង២ កាន់កាំបិតផ្គាក់វែង កាប់ទៅលើកជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ដាច់ក្បាល) និងឈ្មោះ ឃួន សុខខេន (ចំក ខាងក្រោយ) ដោយគិតថាជាអ្នកជិះម៉ូតូបញ្រ្ចាសទិសគ្នានោះ។ ភ្លាមនោះជនសង្ស័យក៏ដឹងថា ខ្លួនបានកាប់ច្រលំ ចំមិត្តភក្តិរបស់ខ្លួនក៏បានឈប់ម៉ូតូដើម្បីលើក សាកសពរបស់ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ខ្លួនប្រាណ) យកមកដាក់នៅចិញ្ចើមផ្លូវ ចំណែកក្បាលជនរងគ្រោះធ្លាក់ទៅចិញ្ចើមផ្លូវម្ខាងទៀត ។
មូលហេតុដោយសារច្រលំគិតថាជាបក្ខពួករបស់ក្រុម KPP កំពង់ភ្នំ។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធី និងស្វែងរកឃាត់ខ្លួនក្រុមKPP កំពង់ភ្នំ យកមកចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច