ភ្នំពេញ៖ ការផ្សាយរបស់គណនីហ្វេសប៊ុក VOD Khmer ដោយស្រង់សម្តីរបស់ អ៊ុំ សំអាន អតីតទណ្ឌិតជាប់គុកដោយសារតែក្លែងផែនទី ជាព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសនិងញុះញង់។
ការវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។
សូមសាធារណជនកុំជឿការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ៕

ដោយ៖តារា
ប្រភព៖ក្រសួងព័ត៌មាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច