ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ពីសប្បុរសជនដើម្បីបន្ដដឹកយកទៅចែកវីរៈកងទ័ពជួរមុខ និង ជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ពីសប្បុរសជន ដើម្បីបន្ដដឹកយកទៅចែកវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃបាននឹងកំពុងបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនអស់រយៈពេលជិត២០ថ្ងៃហើយ ។

លោក ហួត ហៃ និងលោក ឆាយ វីរះ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយដោយផ្ទាល់ពីសប្បុរស ជន នៅសាលារាជធានីភ្នំពេញ ហើយសប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូនរួមមាន៖ រដ្ឋបាលខណ្ឌច្បារ អំពៅ, រដ្ឋបាលខណ្ឌពោធិសែនជ័យ,រដ្ឋបាលខណ្ឌទួល គោក,រដ្ឋបាលខណ្ឌ៧មករា,គណកម្មការឡ្រប់គ្រងផ្សារ ចាស់, គណកម្មការគ្រប់គ្រងផ្សារ, បឹងកេងកង ,ក្រុមហ៊ុន Baby Careនិងសប្បុរសជននានា។

លោក ហួត ហៃ បានអរគុណចំពោះសប្បុរសជន ក្រុមហ៊ុនឯកជនទាំងអស់ ព្រមទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋនិងអាជ្ញាខណ្ឌនានា មន្ទីរ អង្គភាព អាជីវករលក់ដូរ ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀស ខ្លួនចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

សូមបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួល អំណោយពីសប្បុរសជននានាតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ដោយ៖សំរិត


ចែករំលែក៖