ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដូលចូលក្រោមរថយន្តបណ្តាលឲ្យកិនរងរបួសបាក់ដៃម្ខាង ចំណែកម៉ូតូមួយគ្រឿងទៀតជិះគេចទៅបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញម៉ូតូ២គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានទាក់ដៃចង្កូតគ្នា ធ្វេីឲ្យម៉ូតូមួយគ្រឿងដួលទៅនឹងថ្នល់ ស្របពេលរថយន្តកូរ៉េមកពីក្រោយកិនបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ដៃឆ្វេង ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច