ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជន សង្ស័យ៤នាក់ករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវនៅថ្ងៃទី ២២ ខែមករាឆ្នាំ២០២៦ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១១:៤៨នាទី ថ្ងៃទី២០ខែមករា ឆ្នាំ ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រាបបទល្មើស ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះកម្លាំងកងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់៖

១/ឈ្មោះ ហាន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ

២/ឈ្មោះ ឯម ចន្នី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរពោធិ៍ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ

៣/ឈ្មោះ ឃួន សុជាតិ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ។

៤/ឈ្មោះ ពក ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ ឃុំ សំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន៖

១/ម្សៅក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ ទម្ងន់២៣.៧៦ក្រាម (ថ្លឹងទាំសំបកថង់)

២/ទូរស័ព្ទ ចំនួន០៥គ្រឿង

៣/ម៉ូតូចំនួន ០២គ្រឿង

៤/ដាវដែកចំនួន០២ដើម

៥/សម្ភារ:វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាយល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖