ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនសង្ស័យម្នាក់ ដែលបានលួចយកទ្រព្យលោកតាអាចារ្យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦ វេលាម៉ោង១៤ និង០០នាទី មានកើតករណីអំពើ លួច មានស្ថានទម្ងន់ទោស(គាស់ ទំលុះទំលាយ) យកម៉ូតូ និងគ្រឿងអលង្កា បានកេីតឡេីងនៅត្រង់ចំណុច វត្តអូរទឹកខៀវ ក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កឡេីងដោយជនសង្ស័យ១នាក់ បានធ្វេីសកម្មភាពលួចម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៥ ផ្លាកលេខឧត្តរមានជ័យ 1F -3659 លេខម៉ាសុីនHC08E-1029268 លេខតួRI_ HHC08008Y129268 របស់ជនរងគ្រោះឈ្មោះ សិត តារា ភេទប្រុសអាយុ ៦៣ឆ្នាំ អាចារ្យវត្ត រស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយទទួលព័ត៌មានពីជនរងគ្រោះ តាមរយ:ទូរសព្ទ័ ដោយអនុវត្តបញ្ជាដ៏មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផ្អាវ ដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួច ចំនួន ១នាក់ ឈ្មោះ ជីន ជាន ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន)រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងបានដកហូតសម្ភារៈរួមមាន៖

‎១./ម៉ូតូ១គ្រឿងម៉ាកហុងដាវែវពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F-3659

‎២./លោហ:ធាតុពណ៌លឿងចំនួន១ខ្សែ(ខ្សែក)

‎៣./លោហ:ធាតុពណ៌លឿនចំនួន០១(ចិញ្ចៀន)

‎របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលេីនិងវត្ថុតាងកម្លាំងជំនាញបាននាំខ្លួនមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនីតិវីធីបន្តចាត់ការតាមផ្លូវច្បាប់៕


ចែករំលែក៖