ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាធ្វើសកម្មភាពដេញកាប់ ប្លន់យកម៉ូតូតាមដងផ្លូវម្នាក់ត្រូវបាននគរបាលបង្រ្កាបនិងដកហូតម៉ូតូចំនួន ៥គ្រឿងនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងក្រោមបញ្ជដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការសម្រប សម្រួលលើនីតិវិធី ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលស្រុថ្មគោល ដែល មានលោកវរសេនីយ៍ឯកសេង លុច ជាអធិការនគរបាលស្រុក ដឹកនាំបង្រ្កាបមុខសញ្ញាដែលធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូតាមដងផ្លូវនិងលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុង ស្រុកពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនម្នាក់។

មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាន សេងហុក (ហៅរ៉ាត់)ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ហើយភ្លាមៗដកហូតបានម៉ូតូចំនួន ៣ គ្រឿង បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែងលើដងផ្លូវ នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។

បន្ទាប់ពីបានធ្វើការសាកសួរ គេបានឆ្លើយសារភាពអំពីអំពើល្មើសរបស់គេដែលបានប្រព្រឹត្តិកន្លងមកនៅក្នុងភូមិសាស្រ្តស្រុកមួយចំនួនរួមទាំងក្រុងបាត់ដំបងផង សមត្ថកិច្ចនគរបាលបាន បន្តនីតិវិធីរហូតទៅដល់ខេត្តបន្ទាយមានជ័យនិងបានសហការធ្វើការដក ហូតម៉ូតូបានចំនួន ០២គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៥គ្រឿង ដែល០១គ្រឿងគឺជារបស់ជនសង័្សយជិះធ្វើសកម្មភាព ហើយចំនួន៤ គ្រឿងគឺជារបស់ជនរង គ្រោះ ដែលពេលនេះសមត្ថកិច្ចបានស្រាវជ្រាវរកជនរងគ្រោះជាម្ចាស់ម៉ូតូដើម្បីប្រគល់ជូនវិញ រីឯជនសង័្សយរូបនេះ សមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ៕


ចែករំលែក៖