ខេត្តតាកែវ៖ ប្រភពពីសាច់ញាតិសពបានឲ្យដឹងថា ករណីបុរសម្នាក់ បានយកពូថៅកាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសបង្កើតខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំង២នាក់ម្ដាយកូន បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីសាច់ញាតិគ្រួសារសព បានប្រាប់ ឲ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦នេះថា ជនដៃដល់ដែលបានកាប់ទៅលើ ម្ដាយកូន២នាក់ បណ្ដាល ឲ្យស្លាប់នេះ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅដៃ កាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោច អាធ័មបំផុត។ រីឯមូលហេតុដោយសារការស្អប់ និងធ្លាប់មានទំនាស់ពាក្យសំដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់ បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅមុតស្រួច កាប់សម្លាប់បងស្រីបង្កើត និងក្មួយបង្កើតរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោច អាធ័មបំផុត។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះប៉ាង សុខន ភេទស្រី អាយុ៤៧ឆ្នាំ និងជនរងគ្រោះទី២ឈ្មោះ ម៉ោង សីម៉ា អាយុ២៣ឆ្នាំ ភេទប្រុស ត្រូវជាកូនរបស់ជនរង គ្រោះទីមួយនិងជាក្មួយរបស់ជនសង្ស័យ។ រីឯឃាតករជាជនដៃដល់ឈ្មោះ ប៉ាង សុបិន ។ ទាំងជនរងគ្រោះនិងខ្លួនសង្ស័យស្ថិតនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។
ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។
តាមការបញ្ជាក់បន្ថែមពីសាច់ញាតិគ្រួសារសព ក្រោយ ពេលកើតសមត្ថកិច្ចជំនាញ បានចុះមកត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យរួចរាល់ហើយ ទើបអនុញ្ញាតឲ្យលើក សពដាក់លើគ្រែ ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីនិងកំពុងតាមកំណត់មុខសញ្ញាជនដៃដល់ ដើម្បីយកមកធ្វើការអនុវត្តតាមមតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច