ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយសារលិចសាឡាងនៅហ្វីលីពីនបានកើនឡើងដល់ ៦៥ នាក់

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្មាំសមុទ្រហ្វីលីពីនបានជូនដំណឹងថា ហ្វីលីពីនបានបញ្ចប់ការងាររុករកក្រោមទឹកសម្រាប់សាឡាងដែលលិចនៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេសនេះ។ បច្ចុប្បន្ននេះ ឧប្បត្តិហេតុនេះបានបណ្តាលឱ្យមានមនុស្ស៦៥នាក់ស្លាប់បាត់បង់ជីវិត ២៩៣នាក់ត្រូវបានជួយសង្គ្រោះ និងមានមនុស្ស១៤នាក់នៅបន្តបាត់ខ្លួន ។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី២៦ខែកុម្ភៈ សាឡាងមួយបានលិចនៅជិតខេត្តបាស៊ីឡានភាគខាងត្បូងប្រទេសហ្វីលីពីន។ ពេលកើតហេតុ មានមនុស្សចំនួន៣៧២នាក់កំពុងនៅលើទូក៕

ប្រភព ៖ (CCFR)


ចែករំលែក៖