ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមមិនចំណេញទេ ! ត្រឹមថ្ងៃទី៣ ខែមីនានេះ មនុស្សកើនដល់ ៧៨៧នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ 

ចែករំលែក៖

អន្តរជាតិ ៖ ត្រឹមថ្ងៃទី៣ ខែមីនានេះ មនុស្សកើនដល់ ៧៨៧នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្រោយអាមេរិក និងអ៉ីស្រាអែល ចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីចុងសប្តាហ៍មុន។

អឌ្ឍចន្ទក្រហមអ៉ីរ៉ង់ បានប្រកាសថា គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកនិងអ៉ីស្រាអែល បានកើតមាននៅទីក្រុងចំនួន១៥៣ និងទីតាំងច្រើនជាង៥០០កន្លែងទូទាំងប្រទេសអ៉ីរ៉ង់ ក្នុងការវាយប្រហារសរុបជាង ១០០០លើក។

ពេលនេះផងដែរ កាន់តែឡើងកម្តៅ! អាមេរិក ណែនាំឲ្យពលរដ្ឋខ្លួនចាកចេញជាបន្ទាន់ ពីប្រទេសស្ទើរទាំងអស់នៅតំបន់មជ្ឈិមបូព៌ា! ជាពិសេសអាមេរិក ប្រកាសបិទទ្វារស្ថានទូតនៅអារ៉ាប៊ីសាអូឌីត និងកូវ៉ែត ក្រោយរងការវាយប្រហារសងសឹកពីអ៉ីរ៉ង់! កាន់តែវ៉ៃ កាន់តែធ្ងន់ហើយ! ៕

ដោយ ៖ សិលា


ចែករំលែក៖